នៅព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការគ្រប់គ្រងទេសចរណ៍ និងតួនាទីភារកិច្ចដល់ភ្នាក់ងារទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ក្រោមអធិបតីភាព លោក ហេង សំរឹទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។
ការធ្វើបទបង្ហាញ មានប្រធានបទចំនួន៣ រួមមាន ១. បេសកម្ម មុខងារ ភារកិច្ច អ.ជ.ព.វ និងតួនាទីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍។ ២. វិធានការគ្រប់គ្រងទេសចរណ៍ និងតួនាទីភារកិច្ចរបស់ភ្នាក់ងារទេសចរណ៍។ ៣. ការបដិសណ្ឋារកិច្ចភ្ញៀវទេសចរការបើកវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ដែលអាចគ្រប់គ្រងរាល់សកម្មភាពមិនសមរម្យណាមួយរបស់ភ្ញៀវទេសចរធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាសាទ នៅពេលមកទស្សនាប្រាសាទព្រះវិហារ។





