បន្ទាយមានជ័យ៖ សារព័ត៌មានរដ្ឋ AKP បានផ្សាយថា ជនស៊ីវិលរងរបួសធ្ងន់ស្រាលទាំង៣នាក់ ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃម្សិលមិញ កំពុងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល។
សូមបញ្ជាក់ថា ការបាញ់ប្រហារពីយោធាថៃ កាលពីថ្ងៃម្សិលមិញ បណ្តាលឱ្យជនស៊ីវិលកម្ពុជា៣នាក់ រងរបួសធ្ងន់ស្រាល និងម្នាក់ស្លាប់នៅនឹងកន្លែង។ AKP







