សិក្ខាសាលាស្តីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ”

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលសន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានរៀបចំបើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ” ក្រោមវត្តមាន លោក សុខ លក្ខិណា ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាម ដែលជាមន្ត្រី -បុគ្គលិកមកពីគ្រប់នាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណប្រមាណ១០០នាក់។

សិក្ខាសាលា ដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ៕

Written by 

Related posts

Leave a Comment