វាយប្រហារដោយគ្រាប់បែកដៃលើរថយន្តប៉ូលិសនៅប៉ាគីស្ថាន បណ្ដាលឱ្យមន្ត្រី ២នាក់របួស

មនុស្សយ៉ាងហោចណាស់ ៨នាក់ រួមទាំងប៉ូលីស ២នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃនៅខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ។

លោក Ghulam Sarwar Bheo អធិការនគរបាលជាន់ខ្ពស់ បានប្រាប់ឱ្យដឹងថា ជនបង្កដែលមិនស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកដៃសំដៅវាយប្រហារលើរថយន្តប៉ូលីសមួយគ្រឿងដែលបើកឆ្លងកាត់កន្លែងកើតហេតុ បណ្តាលឲ្យជនស៊ីវិល និងមន្ត្រីប៉ូលីសរងរបួស។

បន្ទាប់ពីកើតហេតុ កងកម្លាំងប៉ូលីស និងសន្តិសុខមួយចំនួនធំ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ហើយបានឡោមព័ទ្ធតំបន់នោះ។ លោក Bheo បាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

លោក បានបន្ថែមថា ប្រតិបត្តិការស្វែងរក កំពុងចាប់ផ្តើមដើម្បីតាមដាន និងចាប់ខ្លួនជនបង្ក។ ជុំវិញហេតុការណ៍ខាងលើនេះមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment