លោក ស៊ី ជីនពីង អះអាងថាជួប ត្រាំ ១០០នាទី នៅប៊ូសាន មានការឯកភាពគ្នាលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ចិន និងសហរដ្ឋអាមេរិក ឈានដល់ការឯកភាពគ្នាជាមូលដ្ឋានមួយអំពីរបៀបដោះស្រាយបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំរវាងលោក និងលោក ដូណាល់ ត្រាំ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

លោក បានលើកឡើងថា ក្រុមពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងពីររបស់យើងបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានមួយលើការដោះស្រាយបញ្ហាសំខាន់ៗដែលជាកង្វល់របស់យើង ហើយបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យទុកចិត្ត។

យោងតាមលោក ស៊ី បានបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចជួយគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវភាពជោគជ័យ និងវិបុលភាពទៅវិញទៅមក ដោយបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបាននិយាយម្តងហើយម្តងទៀតថា ចិន និងសហរដ្ឋអាមេរិក គួរតែជាដៃគូ និងជាមិត្តភក្តិជាមួយគ្នា។

ដោយឡែក លោក ត្រាំ ក៏បាននិយាយផងដែរថា លោក សង្ឃឹមថាកិច្ចប្រជុំនេះនឹងផ្តល់នូវកិច្ចព្រមព្រៀងលើលក្ខខណ្ឌសម្រាប់ការធ្វើពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ ហើយលោក ក៏មានបំណងបន្ថយពន្ធបន្ថែមលើទំនិញចិនផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment