IOC មិន​ចង់​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​មានបញ្ហានេះ

កាលពីថ្ងៃពុធ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឱ្យសហព័ន្ធកីឡាអន្តរជាតិ កុំរៀបចំព្រឹត្តិការណ៍កីឡាណាមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់អ្នកកីឡាកាយសម្ព័ន្ធសញ្ជាតិអ៊ីស្រាអែល ពីការប្រកួតជើងឯកពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅទីនោះក្នុងខែតុលា ឆ្នាំ២០២៥ នេះ ។

IOC បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា IOC ក៏កំពុងកាត់ផ្តាច់ការពិភាក្សាទាំងអស់អំពីការដេញថ្លៃកីឡាអូឡាំពិក ដ៏មានសក្តានុពលដោយប្រទេសឥណ្ឌូនេស៊ី រហូតដល់រដ្ឋាភិបាលផ្តល់ការធានាដល់អត្តពលិកទាំងអស់មិនគិតពីសញ្ជាតិ នឹងមានសិទ្ធិចូលរួមប្រកួតនៅទីនោះនាពេលនៅពេលបន្តបន្ទាប់ ។

សូមជម្រាបផងថា មុនពេល IOC បានចេញសេចក្តីថ្លែងការណ៍នេះ ប្រទេសឥណ្ឌូនេស៊ី បានសម្តែងការចាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការដេញថ្លៃ ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០៣៦ ក៏ប៉ុន្តែការសម្រេចចិត្តរបស់ IOC កាលពីថ្ងៃពុធ បានធ្វើឱ្យគោលដៅរបស់ឥណ្ឌូនេស៊ី បានកប់ទៅវិញ នៃការព្យាយាមក្នុងរយៈពេល ១១ឆ្នាំខាងមុខនោះ ៕

Written by 

Related posts

Leave a Comment