អគ្គនាយកដ្ឋានបេតិកភណ្ឌសហការ ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង

ចេតិយមួយនេះ សាងសង់ឡើងនៅឆ្នាំ ១៩៥១ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។

ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។

កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕

Written by 

Related posts

Leave a Comment