បទវិភាគ ​៖ ​​​ពីការផ្តួចផ្តើមដល់​ការអនុវត្ត​ជាក់ស្តែង ​ផែនការ​ចិន​បា​ន​ជំរុញ​ដល់​ការអភិវឌ្ឍ​ស្ត្រីទូទាំង​ពិភពលោក​​

ក្នុងកិច្ចប្រជុំថ្នាក់​ដឹក​នាំ​សកលស្តីពី​ស្រ្តី​​ដែលបើកធ្វើ​នៅក្រុង​ប៉េ​កាំ​ងកាលពីថ្ងៃទី​១៣​ខែ​តុ​លា​ ​ ​លោក ​Xi Jinping ​ប្រធានរដ្ឋចិនបាន​អញ្ជើញចូលរួម​ពិធី​សម្ពោធបើក​និង​ថ្លែ​ង​សុន្ទ​រក​ថា​​គន្លឹះ ដោយ​លើកឡើង​សំណើ៤ចំណុច​អំពីការពន្លឿន​ដំណើរការថ្មី​នៃការអភិវឌ្ឍ​ដោយ​គ្រ​​ប់ជ្រុងជ្រោយ​របស់ស្ត្រី ​ហើយប្រកាស​ពីវិធានការ​ចំនួន៥​ចំណុច​របស់​ភាគីចិន​ក្នុង​ការ​គាំ​ទ្រ​ការអភិវឌ្ឍ​បុព្វហេតុស្ត្រីសកល​ ។

“រួមគ្នា​បង្កើត​បរិយាកាស​ដ៏ល្អ​ប្រសើរ​ដែល​មាន​អំណោយ​ផល​​ដល់​ការអភិវឌ្ឍ​របស់​ស្ត្រី​”​ “​រួម​គ្នា​ពូន​ជ្រំ​​កម្លាំង​ចលករ​ដ៏រឹងមាំ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​​ប្រកបដោយ​គុណភាពខ្ពស់​​នៃ​បុព្វ​ហេតុ​ស្ត្រី​” “រួមគ្នា​កសាង​និម្មាបនកម្ម​អភិបាលកិច្ច​ដែល​​ធានា​ដល់​សិទ្ធិ​និង​ផលប្រយោជ​ន៍​​របស់​ស្ត្រី​”និង “រួមគ្នាចារ​ទំព័រ​​ថ្មីនៃ​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​សកលខាង​​ស្ត្រី” ។​លោ​​ក​​​X​i Jinping ​ប្រធានរដ្ឋចិនបាន​លើកឡើង​សំណើ៤​ចំណុចដូច​ខាង​លើ​​ក្នុង​កិច្ច​ប្រជុំ​លើកនេះ ​ដែលមាន​គោលបំណង​ចាក់គ្រឹះមូលដ្ឋាន​ បង្ហាញពី​គន្លឹះនិងផ្តល់​ការធានា​សម្រាប់​​​​​ដំណើរការថ្មី​នៃការអភិវឌ្ឍ​ដោយគ្រប់​ជ្រុងជ្រោយរបស់ស្ត្រី ​ដែល​មានអំណោយ​ផល​ដល់​កា​រ​​ប្រមូលផ្តុំគំនិតឯកភាពរួម​កាន់តែទូលំទូលាយ​និងត្រួសត្រាយ​ផ្លូវអភិវឌ្ឍ​ន៍​កាន់តែធំទូ​លា​​​យ ។

បច្ចុប្បន្ននេះ ​ឃ្លាតពីការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ជានិរន្តរភាព​នៅឆ្នាំ២០៣០​នៃ​​​​​អង្គការ​សហប្រជាជាតិ​នៅសល់តែ​៥ឆ្នាំ ក្នុង​ការអភិវឌ្ឍបុព្វហេតុ​ស្ត្រី​​ ឱកាស​ស្ថិត​នៅ​ជា​មួ​យ​​​បញ្ហា​ប្រឈម​ ។ មួយផ្នែក បដិវត្តន៍​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យានិង​កំណែទម្រង់ឧស្សាហ​កម្ម​​ជុំ​ថ្មី​បានពន្លឿ​នជំហាន​ទៅមុខ ដែល​នាំមកនូវឱកាស​កាន់តែច្រើន​ដល់ស្ត្រីទូទាំង​ពិភព​លោ​ក​ ។​ មួយផ្នែកទៀត ​អំពើហិង្សានិង​ការរើសអើងលើស្ត្រី​និងអសមភាពខាងសេដ្ឋកិច្ច​នៅ​តែស្ថិត​មានដដែល ​បញ្ហាប្រឈមថ្មីដូចជា​គ្រោះមហន្តរាយ​អាកាសធាតុអាក្រក់​ជ្រុល​និ​ង​គម្លាតឌីជីថល​យេនឌ័រជាដើមមាន​ភាពកាន់តែលេចធ្លោ ។ ​ក្រោមបរិបទ​បែបនេះ គ្មាន​អ្វី​គួ​រ​ឱ្យ​សង្ស័យ​ឡើយ ​ការ​លើ​ក​ឡើងផែនការ​ចិនបានផ្តល់កម្លាំងជំរុញ​សម្រាប់ការ​សម្រេច​បា​ន​នូវគោលដៅ​អភិវឌ្ឍន៍​ជានិរន្តរភាពនៃ​អង្គការ​សហប្រជាជាតិ ។

ក្នុង​វិស័យ​ជំរុញការអភិវឌ្ឍ​ដោយគ្រប់ជ្រុង​ជ្រោយរបស់​ស្ត្រី ចិនគឺ​ជាអ្នកផ្តួចផ្តើម​គំនិត ​ហើ​យ​ក៏ជាអ្នកអនុវត្ត​ជាក់ស្តែងផងដែរ ។​ ស្ត្រីចំនួន៦៩០​លាននាក់​បោះជំហានចូលសង្គម​ដែ​លប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ក្នុងពេលដំណាលគ្នា​ អាយុកាលរំពឹងទុក​ជាមធ្យម​រប​ស់​ស្ត្រីបានកើនឡើងដល់​៨០,៩ឆ្នាំ សមាមាត្រ​នៃនិស្សិតស្រ្តី​តាមសាលាឧត្តមសិក្សា​បាន​ឡើ​ង​ដល់៥០,៧៦ភាគរយ​ សមាមាត្រស្រ្តីក្នុង​ចំណោមបុគ្គលិក​ប្រកបការងារ​ក្នុង​សង្គម​ទាំ​ង​មូល​​លើសពី៤០ភាគរយ​ ។ល។ ​ទិន្នន័យមួយចំនួនគឺ​ជាសក្សីនៃ​ការទទួលបាន​សមិទ្ធផល​ជា​ប្រវត្តិ​សា​ស្ត្រនៃបុព្វហេតុ​ស្ត្រីរបស់ចិន​ក្នុងយុគសម័យថ្មី ។

នៅឆ្នាំ១៩៨០ ​ចិនបានក្លាយជាប្រទេស​ក្រុមទីមួយដែល​ចុះហត្ថលេខាលើ​《អនុសញ្ញា​ស្តី​ពី​ការលុបបំបាត់ចោល​ភាពរើសអើង​គ្រប់រូបភាព​ទាំងអស់ចំពោះស្ត្រី​》 ។ ​ពីការ​បណ្តុះ​ប​ណ្តា​ល​​​សមាជិក​ភេទនារីជូនប្រទេស​នានាតាមរយៈ​រោងជាង​ Luban ​ដល់​ការ​ជួយ​ស្ត្រី​របស់​ប្រទេស​ជាង១រយ​មាន​ការ​ងារ​ធ្វើ​តាមរយៈបច្ចេកវិទ្យា​ដាំដុះស្មៅ Juncao ​​ចិនបានជំរុញ​ការ​អភិវឌ្ឍកិច្ចការស្រ្តីទូទាំង​ពិភពលោកតាមរយៈគំនិត​ផ្តួចផ្តើមស្តីពីការរួម​គ្នាកសាងខ្សែ​ក្រវាត់និង​ផ្លូវ ។

ក្នុងកិច្ចប្រជុំថ្នាក់​ដឹក​នាំ​សកល​ស្តីពី​ស្រ្តី​លើកនេះ ​ភាគីចិនបាន​ប្រកាសពីវិធាន​ការថ្មី​បំ​ផុ​ត​​សម្រាប់គាំទ្រការអភិវឌ្ឍបុព្វហេតុ​ស្ត្រីសកល ក្នុង​នោះ​បូករួមទាំង​បរិច្ចាគប្រាក់​១០​លា​ន​ដុ​ល្លា​រ​អា​មេរិកបន្ថែម​​ទៀតចំពោះកម្មវិធីអង្គការ​សហប្រជាជាតិ​ស្តីពី​ស្រ្តី​ក្នុង៥ឆ្នាំ​ខាង​មុខ​នេះ​ផ្តល់ប្រាក់១រយ​លានដុល្លារអាមេរិក​ដល់​មូលនិធិស្តីពីការ​អភិវឌ្ឍ​សកល​និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​​​​ការរវាង​ប្រទេសកំពុង​អភិវឌ្ឍន៍ ផ្តល់ជំនួយ​ដល់គម្រោង​ “តូចនិងល្អ”ចំនួន​១ពាន់​ក្នុងវិស័​យ​​​អភិវឌ្ឍន៍ជីវភាព​រស់នៅរបស់​ប្រជាជន ​អញ្ជើញស្ត្រីចំនួន​៥ម៉ឺននាក់ឱ្យ​មកធ្វើ​ការ​ផ្លាស់ប្តូរ​និ​ង​រៀន​សូត្រនៅប្រទេសចិន​និងបង្កើតមជ្ឈមណ្ឌល​កសាងសមត្ថភាព​ស្ត្រីទូទាំងពិភព​លោ​ក​​​ជាដើម ។​

បច្ចុប្បន្ននេះ នៅទូទាំង​ពិភពលោកនៅតែមាន​ស្ត្រីនិងកុមារីលើស​ពី៦រយលាននាក់​ស្ថិត​ក្នុ​ងការប៉ះទង្គិចនិង​ចលាចល ហើយ​ស្ត្រីនិងកុមារីចំនួ​ន២ពាន់លាននាក់​ខ្វះការធានា​សង្គម​ ។​ ភាគីចិនរីករាយ​ធ្វើកិច្ចខិតខំប្រឹងប្រែងជា​មួយភាគីនានា ​ដើម្បី​បំពេញ​បន្ថែម​កម្លាំងចល​ករ​ថ្មី​ក្នុ​ង​ការ​ពន្លឿនការអភិវឌ្ឍដោយ​គ្រប់ជ្រុងជ្រោយ​របស់ស្ត្រី ក៏​ដូចជា​រួមចំណែក​កម្លាំង​ស្ត្រី​​កាន់តែច្រើនសម្រាប់​ជំរុញអរិយធម៌និង​បឌ្ឍនភាពរបស់​មនុស្សជាតិ ៕

Written by 

Related posts

Leave a Comment