ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសមជ្ឈិមបូព៌ា និងរដ្ឋទាំងអស់យកចិត្តទុកដាក់ ធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ទាំងមូល។

លោក ត្រាំ បាននិយាយថា សន្តិភាពនៅហ្គាហ្សា គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ អ្វីដែលសំខាន់គឺប្រទេសទាំងអស់រួមគ្នាបង្កើតសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
កាលពីថ្ងៃទី ១៣ ខែតុលា ទីក្រុង Sharm El-Sheikh របស់អេហ្ស៊ីប បានរៀបចំកិច្ចប្រជុំកំពូលសន្តិភាពហ្គាហ្សា។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi, ព្រះអង្គម្ចាស់កាតា Sheikh Tamim bin Hamad Al Thani, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំទួរគីលោក Recep Tayyip Erdogan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយនៅតំបន់ហ្គាហ្សា ។

យោងតាមការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា អ្នកចូលរួមកិច្ចប្រជុំកំពូលអំពាវនាវឱ្យអនុវត្តដំណាក់កាលបន្ថែមទៀតនៃផែនការរបស់លោក ត្រាំ ដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានដាក់ចេញផែនការដ៏ទូលំទូលាយមួយក្នុងការដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។ ផែនការសន្តិភាពនេះមាន ២០ ចំណុច។
ទោះជាយ៉ាងណា ផែនការនេះ ភាគីទាំង ២ រួមមានអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធសឹងតែទទួលយក និងព្រមអនុម័តតាមរៀងៗខ្លួន៕

ដោយ៖ ពេជ្រ