លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមទស្សនាការសម្តែងទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ

(ភ្នំពេញ) ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចូលរួមទស្សនាការសម្តែងទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ នៅសាលមហោស្រពនៃសាលាមធ្យមវិចិត្រសិល្បៈ។

ទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ ត្រូវបានសហកាតរៀបចំដោយសាលាមធ្យមវិចិត្រសិល្បៈ និងសមាគមសិល្បករកម្ពុជា។ 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា សកម្មភាពអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវបណ្ឌិតស្ត្រីទី១ គឺជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ ទាំងអស់អោយកាន់តែមានកំលាំងចិត្ត និងជាការជួយលើកកម្ពស់នូវទម្រង់សិល្បៈខ្មែរទាំងឡាយដែលកំពុងប្រឈមនឹងការបាត់បង់។(AKP)

Written by 

Related posts

Leave a Comment