ណេតាន់យ៉ាហ៊ូ ថាទោះជម្លោះហ្គាហ្សាធូរស្បើយ តែអ៊ីស្រាអែលនៅតែរងការគំរាមផ្នែកសន្តិសុខ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា អ៊ីស្រាអែល នៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខ ខណៈដែលសត្រូវជិតខាងមួយចំនួន នៅតែព្យាយាមចង់បង្កបញ្ហា និងវាយប្រហារ។

លោក បាននិយាយ នៅក្នុងសុន្ទរកថាតាមវីដេអូថា យុទ្ធនាការយោធា មិនទាន់ចប់ទេ។ យើងនៅតែមានបញ្ហាប្រឈមផ្នែកសន្តិសុខធំៗ នៅចំពោះមុខ។ សត្រូវរបស់យើងមួយចំនួនកំពុងព្យាយាមងើបឡើងវិញ ដើម្បីវាយប្រហារយើងម្តងទៀត។

លោក​ ក៏បានប្ដេជ្ញាថា​ យើង​នៅ​លើ​ចំណុច​នេះ ជាមួយនឹងកម្លាំងរួមគ្នា យើងសម្រេចបាននូវជ័យជំនះដ៏អស្ចារ្យ ជ័យជំនះដែលធ្វើអោយពិភពលោកទាំងមូលភ្ញាក់ផ្អើល។

កាលពីថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាពដែលបានបង្ហាញពីមុនដោយប្រធានាធិបតីអាមេរិកលោក Donald Trump ។ នៅថ្ងៃបន្ទាប់ ទាហានអ៊ីស្រាអែល បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមាន ហើយថាមានការដកថយកម្លាំងមកត្រឹមព្រំដែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment