យុទ្ធជនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបំផុតតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ពេញមួយយប់កាលពីថ្ងៃអាទិត្យ មិនធ្លាប់មានចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចនៅទីក្រុងកាប៊ុល។

យោធាប៉ាគីស្ថាន បានឱ្យដឹងថា ទាហានខ្លួនចំនួន ២៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈតាលីបង់ អះអាងថាខ្លួនមានចំនួន ៩ នាក់ ដែលស្លាប់។
ភាពតានតឹង កើនឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានទាមទារឱ្យក្រុមតាលីបង់ចាត់វិធានការប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលបង្កើនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ពួកតាលីបង់ ដែលឡើងកាន់អំណាចនៅឆ្នាំ ២០២១ ។

ទោះជាយ៉ាងណា ការប៉ះទង្គិចគ្នានេះ ភាគីទាំង ២ អះអាងពីការសម្លាប់កងទ័ពទៅវិញទៅមកច្រើនដូចគ្នា តែមិនបង្ហាញភស្តុតាងនោះទេ។
គួរបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នាលើកចុងក្រោយដែលធ្ងន់ធ្ងរបំផុតរវាងប្រទេសព្រំដែនជាប់គ្នាទាំង ២ មិនធ្លាប់មាន ខណៈស្ថានការណ៍កំពុងវិវត្តន៍៕

ដោយ៖ ពេជ្រ