ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ចំណាយយោធាឆ្នាំ ២០២៦ ចំនួន ៩០០ពាន់លានដុល្លារ

ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលជាសភាជាន់ខ្ពស់នៃសភាអាមេរិក បានអនុម័តលើការចំណាយយោធា សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ក្នុងចំនួនទឹកប្រាក់ ៩២៥ពាន់លានដុល្លារ រួមទាំងជំនួយចំនួន ៥០០ លានដុល្លារដល់អ៊ុយក្រែន។

ច្បាប់​នេះ​ បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ៧៧ សំឡេង និង ២០ សំឡេង​ប្រឆាំង។ យ៉ាង​ហោច​ណាស់ ៦០ សំឡេង អាចយកជាការ​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​។

យោងតាមឯកសារដែលចេញផ្សាយដោយគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភាអាមេរិក អះអាងថា កញ្ចប់នេះបានពង្រីកគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) រហូតដល់ឆ្នាំ ២០២៨ និងពង្រីកការផ្តល់មូលនិធិសម្រាប់កម្មវិធីនេះដល់ ៥០០ លានដុល្លារ។ USAI អនុញ្ញាតឱ្យមន្ទីរបញ្ចកោណ ធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិត ជាជាងផ្តល់ឧបករណ៍ និងធនធានដោយផ្ទាល់ពីឃ្លាំងអាវុធអាមេរិក។

ទន្ទឹមនោះ កាលពីខែកញ្ញា សភាតំណាងរាស្រ្តអាមេរិក ដែលជាសភាជាន់ទាបរបស់សភាអាមេរិក ធ្លាប់បានអនុម័តច្បាប់ចំណាយលើវិស័យយោធារបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលមានចំនួនតែជិត ៩០០ ពាន់លានដុល្លារ រួមទាំងជំនួយចំនួន ៤០០ លានដុល្លារដល់អ៊ុយក្រែន ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment