យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ មកដល់ខេត្តរតនគិរីដោយជោគជ័យដោយប្រើរយៈពេល១២ថ្ងៃ

ខេត្តរតនគិរី÷ ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ គឺនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ លោក ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង,ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវជន រម៉ាស គ្វេន ផងដែរ។

លោក ឌុច ចាន់តូ បាននាំយកនូវថវិការលើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពីរាជធានីភ្នំពេញមកកាន់ទឹកដីនៃភូមិភាគឦសានខេត្តរតនគិរី ក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។

ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨ឆ្នាំរូបនេះ នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង ៦០គីឡូម៉ែត្រពីក្រុងបានលុងបន្ថែមទៀត៕

Written by 

Related posts

Leave a Comment