Kane នៅតែចាប់អារម្មណ៍ត្រឡប់ទៅអង់គ្លេសវិញ ហើយក៏មានឆន្ទៈ​បន្តកិច្ចសន្យាថ្មីជាមួយ​ Bayern ​ដែរ

ខ្សែប្រយុទ្ធជួរមុខ Harry Kane បាននិយាយថា រូប​គេនៅតែចាប់អារម្មណ៍ក្នុងការវិលមកកាន់ Premier League វិញ​ ស្របពេលក៏មានឆន្ទៈ ពីការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបខ្លារខិន Bayern Munich ផងដែរ។ ​

ប្រធានក្រុមតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានស្ថិតនៅពាក់កណ្តាលផ្លូវនៃកិច្ចសន្យារយៈពេល ៤ឆ្នាំរបស់លោកជាមួយ Bayern ដែលបានផ្ទេរចេញពី Tottenham Hotspur លេងនៅ Premier League កាលឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៨៦.៤លានផោន។ Kane ​ ស៊ុតបាន ១០៣ ពីការចូលលេងសរុប ១០៦ប្រកួតផងដែរសម្រាប់ក្រុមរបស់អាល្លឺម៉ង់ និងឈ្នះជើងឯក Bundesliga ក្នុងរដូវកាលដំបូងរបស់​គេទៀតផង។

ទន្ទឹមគ្នានោះដែរ លោក Thomas Frank អ្នកចាត់ការទូទៅបច្ចុប្បន្ន Spurs ធ្លាប់បានថ្លែងថា រូបលោកចង់ឃើញ Kane វិលមកលេងនៅអង់គ្លេសម្តងទៀត ជាទីតាំងដែលលោកត្រូវការតែ ៤៨គ្រាប់ទៀត ដើម្បីតាមស្មើកំណត់ត្រា ២៦០គ្រាប់ក្នុងលីគ Premier League ច្រើនជាងគេរបស់ Alan Shearer។

Kane មិនបានបញ្ជាក់ច្បាស់រយៈពេលយូរប៉ុណ្ណាទេ ក្នុងការវិលត្រឡប់មកកាន់អង់គ្លេសវិញ ខណៈបច្ចុប្បន្ននេះ រូបលោកបានកំពុងស្រេកឃ្លានពានជាខ្លាំងជាមួយ Bayern Munich៕

Written by 

Related posts

Leave a Comment