ចលនាហាម៉ាស់របស់ប៉ាឡេស្ទីន សន្និដ្ឋានថា ខ្លួនប្រហែលជាមិនអាចដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅរស់ និងប្រគល់សាកសព ក្នុងរយៈពេលតែ ៧២ ម៉ោង បាននោះទេ។

របាយការណ៍ពី AI Jazeera បានដកស្រង់សម្ដីប្រមុខក្រុមនេះថា ការដោះលែងចំណាប់ខ្មាំងដែលនៅរស់ និងការប្រគល់សាកសពគឺមិនអាចកំណត់រយៈពេលច្បាស់លាស់នោះទេ ដោយត្រូវមើលតាមស្ថានភាពជាក់ស្ដែង។
លោក Abu Marzouk បាននិយាយថា ក្រុមហាម៉ាស់ នឹងត្រៀមខ្លួនជាស្រេចក្នុងការប្រគល់អាវុធរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលប៉ាឡេស្ទីននាពេលអនាគតដែលនឹងបន្តគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាក់ទងនឹងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅក្នុងរង្វង់ទាមទារឱ្យមានការបំភ្លឺ និងការពិភាក្សាបន្ថែម។
មន្ត្រីក្រុមហាម៉ាស់ បានបន្ថែមថា ចលនានេះ យល់ព្រមជាគោលការណ៍ចំពោះបទប្បញ្ញត្តិសំខាន់ៗនៃផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ៕


ដោយ៖ ពេជ្រ