អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគ

នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ លោក ឡុង កុសល អគ្គនាយករង តំណាង អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ វៀតណាម និងកម្ពុជា។

គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋទួរគី៕

Written by 

Related posts

Leave a Comment