លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយឱ្យមានការបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស សម្រេចចិត្តទទួលយកផែនការសន្តិភាព ដោយយល់ស្របលើលក្ខខណ្ឌដោះលែងចំណាប់ខ្មាំងទាំងអស់។

លោក ត្រាំ បានលើកឡើងថា លោក ជឿថាពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាពយូរអង្វែង។ អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាជាបន្ទាន់ ដើម្បីយើងអាចយកចំណាប់ខ្មាំងចេញមកដោយសុវត្ថិភាព និងភ្លាមៗ។
លោក បានបន្ថែមថា យើងកំពុងពិភាក្សារួចហើយអំពីព័ត៌មានលម្អិតដែលត្រូវដោះស្រាយ ហើយមិនមែនផ្ដោតតែលើតំបន់ហ្គាហ្សាទេ គឺនិយាយអំពីសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។
លោក ត្រាំ ក៏បានចែករំលែកសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
គួរបញ្ជាក់ថា នេះអាចជាជោគជ័យមួយនៃផែនការសន្តិភាពរបស់លោក ត្រាំ ដែលលោក តែងតែទទូចឱ្យប្រទេសនៃជម្លោះទទួលយកនូវលក្ខខណ្ឌដែលសមស្របក្នុងការបញ្ចប់អរិភាព៕

ដោយ៖ ពេជ្រ