គ្រូបង្វឹកក្រុម Forest ​ប្រឈមនឹងការដកតំណែង ក្រោយដឹកនាំ៦ប្រកួត មិនឈ្នះសោះ

គ្រូបង្វឹកក្រុម Nottingham Forest លោក Ange Postecoglou បានរងសម្ពាធជាខ្លាំងពីអ្នកគាំទ្រស្នើឱ្យដកតួនាទី នៅពេលដឹកនាំ​បាន ៦ប្រកួតមកនេះមិនឈ្នះទាល់តែសោះ។ ​

អ្នកចាត់ការទូទៅសញ្ជាតិអូស្រ្តាលីរូបនេះ បានចូលដឹកនាំក្រុមលេងនៅ Premier League របស់អង់គ្លេសមួយនេះ ទើបតែបាន ៣សប្តាហ៍ប៉ុណ្ណោះ ក្នុងនាមគ្រូបង្វឹកដែលបានដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដណ្តើមបានជើងឯក UEFA Europa League រដូវកាលមុន។

ការដឹកនាំចាញ់ក្រុម Midtjylland របស់ដាណឺម៉ាក ៣-២ នៅពាន Europa League យប់មិញនេះ វាមានន័យថា លោក Postecoglou ពុំទាន់រកបានជ័យជម្នះនៅឡើយទេ ក្នុងចំណោម ៦ប្រកួតនាដើមរដូវកាលថ្មីឆ្នាំ២០២៥-២៦។

រូបលោកបានក្លាយជាគ្រូបង្វឹកអចិន្រ្ទៃយ៍នៃក្លឹប Forest ដ៏អន់បំផុតដំបូងគេក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ ដែលបរាជ័យក្នុងការរកជ័យជម្នះ ៦ប្រកួតជាប់ៗគ្នា ដែលនាំឱ្យអ្នកគាំទ្រក្លឹបបានស្រែកដាក់លោក បន្ទាប់ពីកីឡាករ Valdemar Byskov រកបានគ្រាប់ទី៣ ជ័យជម្នះនាយប់មិញថា «លោកនឹងត្រូវបណ្តេញចេញនៅពេលព្រឹកមិនខាន»៕

Written by 

Related posts

Leave a Comment