រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានចេញការព្រមានដែលអះអាងថា ចុងក្រោយសម្រាប់ប្រជាជនទាំងអស់នៃតំបន់ហ្គាហ្សា ឱ្យភៀសខ្លួនទៅភាគខាងត្បូង កាលពីថ្ងៃពុធ។

ការព្រមាននេះ គឺអំឡុងក្រុមហាម៉ាស់ កំពុងពិចារណាលើផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមជិត ២ឆ្នាំនេះ នៅក្នុងទឹកដីប៉ាឡេស្ទីន។
សាក្សី បានរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកណ្តាលទីក្រុងដ៏ធំបំផុតរបស់ហ្គាហ្សា ខណៈដែលលោក Katz បានព្រមានថា យោធាកំពុងពង្រីកការឡោមព័ទ្ធ។
យោងតាមលោក Katz បានបញ្ជាក់ថា យោធា នឹងធ្វើការនៅច្រករបៀង Netzarim ភាគកណ្តាលហ្គាហ្សា ដោយបន្ថែមថា នរណាម្នាក់ដែលចាកចេញពីហ្គាហ្សា ទៅភាគខាងត្បូងនឹងត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដោយយោធាអ៊ីស្រាអែល។
លោក Trump និងលោក Netanyahu បានជួបប្រជុំ និងព្រមព្រៀងគ្នាក្នុងការឈានដល់សម្រេចបាននូវផែនការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ដែលក្នុងនោះគឺស្នើឡើង ២០ ចំណុច។ ទន្ទឹមនឹងការស្នើឡើងនេះ លោក Trump ទុកពេលឱ្យក្រុមហាម៉ាស់ ពិចារណាចំនួន ៤ ថ្ងៃ បើមិនដូច្នេះព្រមានពីផលវិបាក៕


ដោយ៖ ពេជ្រ