អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ»

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤ តាប៉ាង បង្កោងអូមីយ៉ាស៊ីធីរូតាវី បាគង ហ៊ុនសែនរលួស សម្រាប់ចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ។​ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់​ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕

Written by 

Related posts

Leave a Comment