ប្រមុខមន្ទីរបញ្ចកោណ ប្រាប់មេបញ្ជាការអាមេរិក ប្រុងប្រៀបធ្វើសង្រ្គាម

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បានប្រាប់ក្នុងអំឡុងកិច្ចប្រជុំជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ថា សហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម។ លោក​ បាន​ហៅ​វា​ថា​ជា​បញ្ហា​បន្ទាន់​បំផុត ប៉ុន្តែ​មិន​បញ្ជាក់ថាមានភាពតានតឹងជាមួយប្រទេសណានោះទេ។

ថ្មីៗនេះ មន្ទីរបញ្ចកោណ បានបញ្ចប់ការពិនិត្យឡើងវិញនូវគោលនយោបាយធំៗចំនួនពីរ ដែលមួយក្នុងនោះគឺជាយុទ្ធសាស្ត្រការពារជាតិថ្មី ដែលផ្លាស់ប្តូរអាទិភាពពីប្រទេសចិនទៅសន្តិសុខមាតុភូមិ និងអឌ្ឍគោលខាងលិច។

លោក Hegseth បាន​ប្រាប់​ឧត្តមសេនីយ​អាមេរិក និង​ឧត្តមនាវី​រាប់រយ​នាក់​នៅឯ​មូលដ្ឋាន​កងម៉ារីន​ក្នុង​ទីក្រុង Quantico រដ្ឋ Virginia ថា ដើម្បី​ធានា​សន្តិភាព យើង​ត្រូវតែ​រៀបចំ​ត្រៀមសម្រាប់​សង្រ្គាម។ លោក ​ក៏​បាន​អះអាង​ថា ស្ថានភាពបច្ចុប្បន្នគឺហាក់ដូចជាគ្រោះថ្នាក់។

យោងតាម​រដ្ឋមន្ត្រី​ការពារជាតិរូបនេះ បានកត់សម្គាល់ថា យោធា​អាមេរិក​ ត្រូវ​ការ​ទ័ព អាវុធ និង​គ្រាប់​រំសេវ​បន្ថែម​ទៀត។ លោក​បាន​ថ្លែង​ដោយ​លើក​ឡើង​ពី​ការ​គំរាម​កំហែង​ដែល​កំពុង​កើន​ឡើង​ថា​ នេះ​ជា​ពេល​វេលា​នៃ​ភាព​បន្ទាន់​ដែល​ត្រូវត្រៀមខ្លួន។

លោកHegseth មិន​បាន​បញ្ចេញផែនការ និងប្រទេសដែលអាមេរិក កត់ក្នុងបញ្ជីខ្មៅនោះទេ។ ប៉ុន្តែលោក បានប្រកាសពីច្បាប់ដែលនឹងអនុញ្ញាតឱ្យយោធាអាមេរិក ព្រមាន គំរាម វាយប្រហារ និងសម្លាប់សត្រូវ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment