​អាយ អេស អាយ និង ឡាយហ្វ  មិនទាន់រកបានពិន្ទុដូចគ្នានៅ CPL គិតត្រឹមសប្ដាហ៍ទី៦

អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ ខេត្តព្រះសីហនុ  មិនទាន់រកបានពិន្ទុនៅឡើយទេ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី៦ នេះ ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រាំមួយសប្ដាហ៍ ក្រុមទាំងពីរនៅតែបន្តបរាជ័យ របស់ថ្វីជើងគូប្រកួតរបស់ពួកគេ។

គួរឱ្យដឹងថា ក្លឹបបាល់ទាត់ឡាយហ្វ បានរបូតគ្រាប់បាល់ចំនួន ១០ គ្រាប់ ខណៈ អាយ អេស អាយ បានរបូតគ្រាប់បាល់ចំនួន ១៤ គ្រាប់ ក្នុងនោះ ការប្រកួតជាមួយអង្គរថាយហ្គឺរ គឺ អាយ អេស អាយ របូត គ្រាប់ដល់ទៅ ៨ គ្រាប់ ដែលនេះហាក់បី ជាសងសឹក កាលពីរដូវមុន ដោយ អាយ អេស អាយ បានយកឈ្នះ អង្គរថាយហ្គឺរ ដោយ លទ្ធផល ៧-១ ។

ទោះបីជា អាយ អេស អាយ មិនទាន់ ស្គាល់ជ័យជម្នះក្នុងរដូវថ្មីក៏ពិតមែន ប៉ុន្តែប្រធានក្លឹប អាយ អេស អាយ ដង្កោ លោក កាំង សេន នៅតែពោលពាក្យលើកទឹកចិត្ត ទៅកាន់ក្រុមក៏ដូចជាអ្នកគាំទ្រ ដោយលោកបានលើកឡើងថា ថាការចាញ់នីមួយៗ ធ្វើឲ្យក្រុមរួមគ្នាជាងមុន ស្មារតីក្រុមកាន់តែខ្លាំង។ អ្នកគាំទ្រដំរីជ័យកាន់តែស្មោះ។ ទាំងអ្នកគាំទ្របាល់ទាត់ទូទៅក៏ចាប់ផ្តើមគាំទ្រក្រុម ដោយពួកគេអាចដឹងពីចិត្តស្រឡាញ់បាល់ទាត់ និងការខិតខំរបស់ក្រុម។

​បើយោងតាមតារាងចំណាត់ថ្នាក់បច្ចុប្បន្ន គិតត្រឹមសប្ដាហ៍ទី៦ របស់ខេមបូឌានព្រីមៀរលីគ ឡាយហ្វ ខេត្តព្រះសីហនុ ស្ថិតនៅលេខរៀងទី១០ និង អាយ អេស អាយ ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី១១ ដោយក្រុមទាំងពីរមិនទាន់រកបានមួយពិន្ទុនៅឡើយទេ។

ដូច្នេះ សូមរងចាំមើល ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី៧នេះ  ថាតើក្រុមអាយអេសអាយ ឬ ឡាយហ្វ ដែលអាចរកជ័យជម្នះ លើកដំបូង ឱ្យក្រុមនិងអ្នកគាំទ្ររបស់ខ្លួន ?(ដកស្រង់ពី៖ CPL)

Written by 

Related posts

Leave a Comment