អាជ្ញាធរ បាននិយាយ នៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi ក្នុងប្រទេសវៀតណាម កើនឡើងដល់ ១៩ នាក់ និងមនុស្ស ២១ នាក់ផ្សេងទៀតបាត់ខ្លួន។

ព្យុះនេះ ក្លាយជាព្យុះដែលបំផ្លិចបំផ្លាញខ្លាំងបំផុតដែលវាយប្រហារលើប្រទេសវៀតណាម ក្នុងឆ្នាំនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងតំបន់ភាគខាងជើង។
ព្យុះ Bualoi បានវាយប្រហារបណ្ដាលឱ្យមានការបាក់ដី កាលពីថ្ងៃចន្ទ នៅភាគខាងជើងភាគកណ្តាលប្រទេសវៀតណាម ដោយនាំមកនូវទឹកជំនន់យ៉ាងខ្លាំង ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង កាលពីសប្តាហ៍មុន។ ព្យុះទីហ្វុងនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ រួចមកហើយនៅក្នុងប្រទេសហ្វីលីពីន។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា មនុស្សចំនួន ៨៨ នាក់រងរបួស, ផ្ទះជាង ១០ ម៉ឺនខ្នងរងការខូចខាត ដែលភាគច្រើននៅក្នុងខេត្ត Nghe An និង Ha Tinh ហើយស្រូវ និងដំណាំជាង ១០.០០០ ហិកតា ត្រូវជន់លិច៕

ដោយ៖ ពេជ្រ