អ្នកគាំទ្រគណបក្សនយោបាយនៅឥណ្ឌា រត់ជាន់គ្នាស្លាប់ជាង ៤០នាក់

ក្រុមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងការប្រមូលផ្ដុំអ្នកគាំទ្រគណបក្សនយោបាយនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។

មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ ក្នុងយុទ្ធនាការដើម្បីគាំទ្រតារាសម្ដែងក្លាយជាអ្នកនយោបាយលោក Vijay នៅស្រុក Karur ភាគខាងត្បូង។

អភិបាលរដ្ឋ Tamil Nadu លោក MK Stalin បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះរួមមានកុមារ ៩ នាក់, ស្ត្រី ១៧ នាក់ និងបុរស ១៣ នាក់ ។ លោក​ បន្ត​ថា មនុស្ស​ ៥១​នាក់​ ទៀត​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ទោះជាយ៉ាងណា ប៉ូលិស​ កំពុងកសាង​សំណុំរឿង​ប្រឆាំង​នឹង​សមាជិក​ជាន់​ខ្ពស់​ ៣ រូបនៃ​គណបក្ស TVK របស់​លោក Vijay ដោយចោទ​ប្រកាន់​ថា ជាប់ទាក់​ទង​នឹង​អំពើ​មនុស្ស​ឃាត និង​ការ​ធ្វេស​ប្រហែសនេះ។

យោងតាមអាជ្ញាធរ បានបញ្ជាក់ថា ការប្រមូលផ្តុំនេះអនុញ្ញាតឱ្យមនុស្សចំនួនតែ ១០,០០០ នាក់ចូលរួមប៉ុណ្ណោះ ប៉ុន្តែហ្វូងមនុស្សសម្រុកចូលច្រើនជាង ២ដង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment