ហុងគ្រី ថាបើត្រាំ និងពូទីន មិនព្រមចាប់ដៃគ្នាទេនោះ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះ

រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto បានប្រាប់អ្នកយកព័ត៌មានថា ហុងគ្រី ស្វាគមន៍ទំនាក់ទំនងកម្រិតខ្ពស់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីស្ថេរភាពពិភពលោក។

លោក Szijjarto បាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov នៅអង្គការសហប្រជាជាតិ រួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ។

ទោះជាយ៉ាងណា លោក បានបន្ថែមថា មេដឹកនាំអឺរ៉ុបជាច្រើននៅតែប៉ុនប៉ងបំផ្លាញកិច្ចខិតខំប្រឹងប្រែងធានាសន្តិភាពនៅអ៊ុយក្រែន ដែលកំពុងតែមានភាពតានតឹង។

លោក Szijjarto បន្តថា អឺរ៉ុប គួរតែខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាព ប៉ុន្តែរហូតមកដល់ពេលនេះ អាកប្បកិរិយារបស់មេដឹកនាំអឺរ៉ុបជាច្រើនបានបង្ហាញថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ជាជាងគាំទ្រ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment