ម៉ាក្រុង ប្រាប់ ត្រាំ ត្រង់ៗថាអ៊ីស្រាអែល មិនអាចកម្ចាត់ហាម៉ាស់បានទេ

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា ផែនការយោធាប្រឆាំងនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់របស់អ៊ីស្រាអែល នឹងមិនមានប្រសិទ្ធភាពទេ។

លោក ម៉ាក្រុង បានលើកឡើងថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំសំខាន់ៗរបស់ហាម៉ាស ហើយគិតថាជាជោគជ័យដ៏សំខាន់មួយ ប៉ុន្តែចលនានេះនៅមានអ្នកសំខាន់ៗជាច្រើនទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFMTV ដែលបានចុះផ្សាយមុនជំនួបជាមួយលោក ត្រាំ, ប្រធានាធិបតីបារាំងរូបនេះ បានកត់សម្គាល់ថា មេដឹកនាំអាមេរិក នឹងមិនអាចទាមទាររង្វាន់ណូបែលសន្តិភាពបានទេ បើលោក មិនអាចបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមប្រធានាធិបតីបារាំង ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិក គឺមានឥទ្ធិពលលើការដោះស្រាយជម្លោះនេះ។

លោក បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីសម្រេចបាននូវការបញ្ឈប់អរិភាព ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ដែលកាន់កាប់ដោយក្រុមហាម៉ាស់រ៉ាឌីកាល់ និងការបើកច្រករបៀងមនុស្សធម៌៕

ដោយ៖ ពេជ្រ                                       

Written by 

Related posts

Leave a Comment