នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជកម្ពុជា បានចូលរួម កម្មវិធីរត់សហគមន៍ផ្លូវកោះកេរ ស្ថិតនៅភូមិ កោះកេរ ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រុមបាល់ទាត់ទាំង៨ រួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងបងប្អូនអ្នកខេត្តព្រះវិហារ៕





