ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានបន្តប្រកួតចាញ់ នូវែលសេឡង់ ដោយលទ្ធផល ៥-២ ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។
នេះជាការចាញ់លើកទី២ ហើយ របស់ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា បន្ទាប់ពីប្រកួតចាញ់ឥណ្ឌូនេស៊ី ៥-១ កាលពីម្សិលមិញ។ ចំណែកការប្រកួតចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕
