បាក់រលំអគារចំណាស់មួយនៅឥណ្ឌា សម្លាប់មនុស្ស និងរបួសច្រើននាក់

យ៉ាងហោចណាស់មនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាក់អគារដែលមានអាយុកាលរាប់ទសវត្សរ៍ នៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រ។

អ្នកស្លាប់ ២នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឪពុក និងកូន​ស្រី​។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិ Subhash Chowk នៃសង្កាត់ Jaipur រដ្ឋ Rajasthan ។ អ្នកស្លាប់ភាគច្រើន មកពីតំបន់ភាគខាងកើតនៃរដ្ឋ West Bengal ដែលមកជ្រកកោននៅអគារនោះ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ថា សំណង់អគារចាស់ៗទ្រុឌទ្រោម ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក៏ដួលរលំ ។

ប្រតិបត្តិការជួយសង្គ្រោះ បាននឹងកំពុងបន្ត ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យោងតាមអាជ្ញាធរ នៅមិនទាន់សន្និដ្ឋានថាចំនួនអ្នកស្លាប់ អាចកើនឡើង ឬយ៉ាងណានោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment