ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប៉ះ Kitchee SC របស់ហុងកុង យប់នេះកញ្ញា ម៉ៅ សាវីន គ្រូបង្វឹកភ្នំពេញក្រោន បានអះអាងថាកូនក្រុមខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ក្រោយបរាជ័យនៅជំនួបបើកឆាក។
កញ្ញា ក៏បានសម្ដែងការខកចិត្ត ដែលក្រុមភ្នំពេញក្រោន មិនអាចឈ្នះក្រុម East Bengal ព្រោះតែកូនក្រុមមានឱកាសជាច្រើនលើកក្នុងការរកគ្រាប់បាល់ ប៉ុន្ដែបែជាមិនចំគោលដៅ និងមិនមានសំណាង។
កញ្ញា ម៉ៅ សាវីន បន្តថា កញ្ញានឹងជំរុញឲ្យកីឡាការិនីភ្នំពេញក្រោនប្រឹងអស់ពីសមត្ថភាព សម្រាប់ជំនួបទី២។ ដោយឡែកចំពោះលទ្ធផលបែបណា កញ្ញា ម៉ៅ សាវីន មិនបានបានផ្ដោតឡើយ ប៉ុន្ដែគ្រូបង្វឹករូបនេះ ផ្ដោតលើការប្រឹងលេងឲ្យបានល្អរបស់កូនក្រុម ដោយមានស្មារតីក្រុម និងឆន្ទៈប្រកួតប្រជែង៕
