ក្រុមនារីភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវនារីហុងកុង Kitchee ក្នុងជំនួបចុងក្រោយពូល E នៃពានរង្វាន់ 2025–26 AFC Women’s Champions League នាវេលាម៉ោង៧៖០០នាទីយប់នេះ។
សម្រាប់ការដំបូងក្រុមនារីភ្នំពេញក្រោន បានប្រកួតចាញ់ ក្រុមនារី East Bengal ដោយលទ្ធផល ១-០។ ចំណែកការប្រកួតចុងក្រោយរបស់នារីហុងកុង Kitchee នឹងប៉ះនារីឥណ្ឌា East Bengal នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៕
