នាព្រឹកថ្ងៃទី២៦ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រីPeng Liyuanជាភរិយាបានជួបសវនាការយ៉ាងស្និទ្ធស្នាលជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីស្តីការរដ្ឋZhong nan haiនៃទីក្រុងប៉េកាំង។
លោកស៊ីជីនភីង បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះព្រះរាជដំណើរយាងមកប្រទេសចិនជាថ្មីម្តងទៀតរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីកម្ពុជា ហើយក៏សូមស្វាគមន៍ ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ លោកបញ្ជាក់ទៀតថា ប្រទេសចិននិងកម្ពុជាគួរតែឈរនៅជាមួយគ្នាឱ្យកាន់តែរឹងមាំ បន្តចំណងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និងពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះរាជបន្ទូលថា ប្រជាជនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលគួរជាទីចាំជារៀងរហូត។ កម្ពុជាតែងតែចាត់ទុកទំនាក់ទំនងរវាងកម្ពុជានិងចិនក្នុងថានៈយុទ្ធសាស្ត្រ ហើយមានឆន្ទៈបន្តផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន និងរួមគ្នាកសាងសហគមន៍ជោគវាសនារូមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
