បន្ទាយមានជ័យ៖កាលពីយប់ថ្ងៃទី២៥សីហា២០២៥ លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាម៉ាសការពារផ្សែងពុលដែលអំណោយរបស់ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ជូនដល់កងកម្លាំង និងប្រជាពលរដ្ឋនៅជួរមុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕





