លោក ឧត្តមសេនីយឯក Jeffrey Kruse នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) នៃក្រសួងការពារជាតិអាមេរិក បានប្រកាសលាលែងពីមុខតំណែង។ នេះបើតាមមន្ត្រីមន្ទីរបញ្ចកោណបានបញ្ជាក់។

មន្ត្រី បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Kruse នឹងលែងជានាយកនៃភ្នាក់ងារ DIA ទៀតហើយ។
កាសែត Washington Post បានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបណ្តេញប្រធានផ្នែកស៊ើបការណ៍សម្ងាត់សំខាន់របស់មន្ទីរបញ្ចកោណចេញពីតំណែង។

ទន្ទឹមនោះ កាសែតនេះ បានពន្យល់ថា ការបណ្ដេញធ្វើឡើង ពាក់ព័ន្ធនឹងការវាយតម្លៃរបស់ភ្នាក់ងារ DIA នេះ ជុំវិញផែនការការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមិថុនា។
គួរបញ្ជាក់ថា កាលពីខែមិថុនា អាមេរិក បានបើកការវាយប្រហារភ្លាមៗលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្មានម៉ោងក្រោយពីអ៊ីស្រាអែល ផ្លោងគ្រាប់ចូលក្រុងយេរ៉ូសាឡឹម។ ការវាយប្រហារនេះ អាមេរិក អះអាងថាជាការព្រមានលើអ៊ីរ៉ង់ ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ