​​សមាជិកថ្មីរបស់ Liverpool រូបនេះនឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ​

ខ្សែការពារស្តាំ Jeremie Frimpong ដែលហង្សក្រហម Liverpool ទើបទិញពី Bayer Leverkusen ក្នុងតម្លៃ ២៩.៥លានផោន រដូវកាលថ្មីនេះ នឹងអវត្តមានរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ តែម្តង ក្រោយជួបបញ្ហារបួសសរសៃពួរ។ ​

កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានប្តូរចេញពីការបង្ហាញខ្លួននៅថ្ងៃបើកឆាក Premier League នៅពេលក្រុមការពារតំណែងជើងឯក Liverpool យកឈ្នះ AFC Bournemouth ដោយលទ្ធផល ៤-២ នៃសប្តាហ៍ទី១ នៅកីឡដ្ឋាន Anfield កាលសប្តាហ៍មុន។

នេះមាននន័យថា Frimpong នឹងខកខានប្រកួតលីគពេល Liverpool ប៉ះ Newcastle United នៅកីឡដ្ឋាន St. James’ Park នៅថ្ងៃចន្ទ និងជំនួបធំទល់នឹង Arsenal នៅ Anfield នៅថ្ងៃអាទិត្យចុងសប្តាហ៍៕

Written by 

Related posts

Leave a Comment