រុស្ស៊ី​ ​ថាគ្មានសន្តិភាព​អ៊ុយក្រែន​ណាដែលសម្រេច ដោយមិនឆ្លងកាត់ខ្លួនទេ

មន្ត្រីការទូតរុស្ស៊ី បាននិយាយ កាលពីថ្ងៃពុធ ដោយព្រមានលោកខាងលិចថា ការប៉ុនប៉ងដោះស្រាយបញ្ហាសន្តិសុខទាក់ទងនឹងអ៊ុយក្រែន ដោយគ្មានការចូលរួមពីទីក្រុងមូស្គូ គឺប្រៀបដូចជាវង្វេងផ្លូវដែលមិនដឹងទិសដៅ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ស្របពេលដែលលោកខាងលិច កំពុងព្យាយាមធានាការការពារនាពេលអនាគត សម្រាប់អ៊ុយក្រែន ។

 លោក ក៏បានរិះគន់ការធានារបស់មេដឹកនាំអឺរ៉ុប ពេលជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅសេតវិមាន កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលអាចជួយបញ្ចប់សង្រ្គាមដែលមានរយៈពេល ៣ ឆ្នាំកន្លះ ផងដែរ។

លោក Lavrov បានបន្ថែមថា រុស្ស៊ី ពេញចិត្តនឹងការធានាសន្តិភាពផ្សេងៗសម្រាប់អ៊ុយក្រែន ប៉ុន្តែថាគួរតែមានការដឹងឮ ពីសំណាក់ក្រុងមូស្គូ។

គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌសន្តិភាពកន្លងមក រុស្ស៊ី ជាមួយអ៊ុយក្រែន គឺមិនស្របគ្នានោះទេ តែងតែខ្វែងគំនិតគ្នា ដោយលើកយកតែផលប្រយោជន៍រៀងខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment