បច្ចុប្បន្ន ផ្លូវទៅកាន់ស្រុកMedogបើកឱ្យចរាចរណ៍ឬនៅ?
ខែមីនា ឆ្នាំ២០១៣ ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូXizangនៃកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ លោកបានសួរលោកស្រីBaimaQuzhenតំណាងមកពីស្រុកMotuo។
ដោយរំលឹកពីគ្រាដ៏កក់ក្តៅនេះនៅមហាសន្និបាតទាំងសភា២ លោកស្រីBaimaQuzhenបាននិយាយថា “សំណួរនេះបានចាក់ដល់បេះដូងខ្ញុំតែម្ដង”។
ស្រុកMedogដែលមានទីតាំងនៅជ្រុងភាគអាគ្នេយ៍នៃខ្ពង់រាបQinghai-Xizangធ្លាប់ជាស្រុកតែមួយគត់នៅក្នុងប្រទេសចិនដែលគ្មានផ្លូវធ្វើដំណើរ។ជាច្រើនជំនាន់មកហើយ ប្រជាជននៅស្រុកMedogចង់បានផ្លូវ ហើយតើផ្លូវទៅកាន់ស្រុកMedogធ្វើរួចរាល់ឬនៅបានក្លាយជាកង្វល់យ៉ាងជ្រាលជ្រៅសម្រាប់លោកXi Jinping។
គ្រោះធម្មជាតិគឺជារឿងធម្មតានៅស្រុកMedog ហើយការសាងសង់ផ្លូវគឺពោរពេញដោយការលំបាក។សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសាងសង់ ផ្លូវទៅកាន់ស្រុកMedogបានបើកដំណើរការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣។ស្រុកMedogដែលជាតំបន់ដាច់ស្រយាលខ្ពង់រាបបានបើកឱ្យធ្វើចរាចរណ៍នៅទីបំផុត។
ប្រជាជនចិនតែងនិយាយថា បើចង់ក្លាយជាអ្នកមាន ត្រូវកសាងផ្លូវជាមុនសិន។ផ្លូវបានចិញ្ចឹមក្តីសង្ឃឹម ដោយភ្ជាប់ស្រុកMedogជាមួយពិភពខាងក្រៅ និងភ្ជាប់ប្រជាជននិងជីវភាពដ៏ល្អប្រសើរ។
ចាប់ពីសមាជិបក្សកុម្មុយនីស្តចិនលើទី១៨មក លោកXiJinpingតែងតែយកចិត្តទុដាក់ដល់ភូមិភាគស្វយ័តXizangនិងការងារXizang។ពាក្យផ្តែផ្តាំគ្រប់ម៉ាត់របស់លោកពោរពេញដោយក្ដីកង្វល់យ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍXizang៕
