ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាសង្កាត់កាចាញ បានសួរសុខទុក្ខដល់ក្រុមគ្រួសារវីរកងទ័ពដែលឈរជើងនៅសមរភូមិជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបុព្វរណភាពទឹកដី។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានសួរសុខទុក្ខលោកស្រី ពេជ្រ យីម អាយុ៦៥ឆ្នាំ ជាម្ដាយរបស់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលរស់នៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីក្រុមប្រឹក្សាសង្កាត់កាចាញ បានជួយឧបត្ថម្ភថវិកានិងសម្ភារបរិភោគមួយចំនួនដល់គាត់។
លោក ទុន ពៅ ចៅសង្កាត់កាចាញបានបញ្ជាក់ថា ក្នុងនោះ ដោយមានថវិកាចំនួន២០ម៉ឺនរៀល អង្ករចំនួន ៤០គីឡូក្រាម, មី ២កេស, ទឹកផ្លែឈើ ១កេស, ទឹកត្រី១យួរ, និងទឹកស៊ីអ៉ីវ១យួរផងដែរ។
ដើម្បីជួយទៅដល់ម្ដាយរបស់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈពេលនេះដោយថៃនៅតែឈ្លានពានចង់បានទឹកដីកម្ពុជាយើង ដោយបានដាក់លួសបន្លារាយព័ទ្ធយកដីកម្ពុជាយើងជានិច្ច៕

