កំពូលខ្សែប្រយុទ្ធ Lionel Messi នឹងដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 ក្រោយជាពីបញ្ហា របួសសាច់ដុំ កាលពីថ្ងៃសៅរ៍។ Messi ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមខ្លាំងអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup នៅខែក្រោយជាមួយវេណេហ្ស៊ុយអេឡា និងអេក្វាឌ័រ ។
សូមជម្រាបថា Messi បានរងរបួសសាច់ដុំនៅជើងស្តាំរបស់គាត់អំឡុងពេលការប្រកួត Leagues Cup របស់ Inter Miami ទល់នឹង Necaxa កាលពីថ្ងៃទី ២ ខែសីហា ដែលបណ្តាលឱ្យគាត់ខកខានការទទួលជ័យជម្នះលើក្រុម Pumas UNAM ក្នុងការប្រកួតដូចគ្នានោះ និងចាញ់ ៤-១ លើគូប្រជែង Florida Orlando City ក្នុង MLS ៕
