លោក បែ មករា អគ្គលេខាធិការក្លឹបបឹងកេត ថ្លែងតាមបណ្ដាញសង្គមក្រោយលោកគ្រូបង្វឹកឈុតធំក្លឹបស្វាយរៀង Mattew McConkey សំណូមពរដល់ CPL ក្នុងការពិចារណាលើកពេលការប្រកួតជាមួយក្លឹបបឹងកេតទៅប្រកួតថ្ងៃចន្ទថា«កាលវិភាគបានរៀបទុករួចហើយ ច្បាប់លក្ខន្តិកៈបានចេញរួចហើយ ទោះយ៉ាងណាជាការយោគយល់ បឹងកេតយល់ព្រមលើកពីថ្ងៃសៅរ៏មកថ្ងៃអាទិត្យហើយ ។ សាកល្បងយល់ពីអារម្មភ្នំពេញក្រោនផង និយាយអីខ្លះពេលគេសុំលើក ពេលប្រកួតតំណាងជាតិដូចគ្នា អ្នកដឹងបានដឹង កុំធ្វើអឺរ៉ុបកាត់ចិន ខ្ញុំអត់ចង់និយាយទេ 48hours or 72hours ? រៀនមើលគេផង កុំយកបុងមុខហ្វេន រៀនទទួលខុសត្រូវ សង្ស័យលោកគ្រូអត់បានចូលប្រជុំ»។
សូមជម្រាបថា គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងលោក Mattew McConkey បានសំណូមពរដល់ CPL ក្នុងការពិចារណាលើកពេលការប្រកួតជាមួយក្លឹបបឹងកេតទៅប្រកួតថ្ងៃចន្ទវិញ ពីព្រោះក្លឹបព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយក្លឹប Shan United នៅថ្ងៃព្រហស្បតិ៍ ហើយថ្ងៃសុក្រត្រូវត្រឡប់មកកម្ពុជាវិញ ដល់ថ្ងៃអាទិត្យត្រូវប្រកួតជាមួយក្លឹបបឹងកេតទៀត ដូច្នេះកីឡាករស្វាយរៀងមានពេលថ្ងៃសៅរ៍មួយថ្ងៃសម្រាប់ហ្វឹកហាត់និងប្រមូលកម្លាំង ដោយលោកគ្រូបន្ថែមទៀតថាក្លឹបព្រះខ័នរាជស្វាយរៀងគឺជាក្រុមតែមួយគត់ដែលលេងតំណាងឲ្យប្រទេសកម្ពុជាក្នុងពានរង្វាន់ Asean Shopee Cup 2025-2026៕
