​បទវិភាគ ៖ ការសម្រេចបាននូវការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពរបស់សេដ្ឋកិច្ចចិនពង្រឹងជំនឿចិត្តរបស់ពិភពលោកទាំងមូល

នៅថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីរដ្ឋភិបាលចិនបានប្រកាសពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិនប្រចាំខែកក្កដា ឆ្នាំ ២០២៥ ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបាននាំគ្នាបង្ហាញពីសុទិដ្ឋិនិយមចំពោះប្រទេសចិនដោយអះអាងថា ស្របនឹងពេលដែលគោលនយោបាយពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិនបន្តទទួលបានប្រសិទ្ធភាពខ្ពស់ ភាពធន់និងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចចិននឹងមានភាពកាន់តែលេចធ្លោ ។

បើមើលលម្អិតពីតារាងពិន្ទុនៃសេដ្ឋកិច្ចរបស់ចិនថ្មីបំផុតអាចឃើញថា “ស្ថិរភាព”និង”វិវឌ្ឍនភាព”គឺជាពាក្យគន្លឹះចំនួនពីរ។ មួយផ្នែក សេដ្ឋកិច្ចចិនបានរក្សាការដំណើរការដោយនឹងនរ ឧទាហរណ៍ដូចជាពីខែមករាដល់ខែកក្កដាឆ្នាំនេះ ការវិនិយោគទ្រព្យសម្បត្តិថេរទូទាំងប្រទេសចិនបានកើនឡើង ១,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សន្ទស្សន៍ផលិតកម្មសេវាកម្ម(ISP)ទូទាំងប្រទេសបានកើនឡើង៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ មួយផ្នែកទៀត សូចនាករជាច្រើនបានបង្ហាញឱ្យឃើញនូវតម្រុយនៃការបង្កើនល្បឿន ហើយកម្លាំងចលករសម្រាប់”វិវឌ្ឍនភាព”ត្រូវបានសន្សំទុកជាបន្តបន្ទាប់ ។ ឧទាហរណ៍ដូចជា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ល្បឿនកំណើននៃទំហំលក់រាយទំនិញពិតតាមអនឡាញបានលឿនជាង០,៣ ភាគរយបើប្រៀបធៀបនឹងឆមាសទីមួយឆ្នាំនេះ ។ល។ ទិន្នន័យទាំងនេះបានបង្ហាញថា សេដ្ឋកិច្ចចិនបានរក្សានិន្នាការអភិវឌ្ឍន៍ដែលមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ។

គួរបញ្ជាក់ផងដែរថា ប្រឈមមុខនឹងការប្រែប្រួលយ៉ាងខ្លាំងនៃបរិយាកាសខាងក្រៅ សមិទ្ធផលដែលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនទទួលបាន គឺ គួរឱ្យកត់សម្គាល់ ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៥ នេះ ការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនបានកើនឡើង ៣,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ក្នុងនោះ ទំហំនាំចូលទំនិញក្នុងខែកក្កដាបានកើនឡើង ៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលបានកើនឡើងក្នុងរយៈពេលពីរខែជាប់ៗគ្នា ។

សេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរឡើងវិញ វាមិនត្រឹមតែបានមកពីលក្ខខណ្ឌជាមូលដ្ឋានដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏ស្ថិតនៅត្រង់គោលនយោបាយមានស្រាប់និងគោលនយោបាយបន្ថែមថ្មីបានដើរតួនាទីដោយស៊ីសង្វាក់គ្នា ហើយទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់ផងដែរ ។ ចាប់ពីចូលឆ្នាំនេះមក ប្រទេសចិនបានពន្លឿនការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។

 បើមើលពីការប្រើប្រាស់អាចឃើញថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយទំហំលក់រាយនៃមុខរបរសេវាកម្មបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលបង្ហាញឱ្យឃើញថា ការប្រើប្រាស់ខាងសេវាកម្មកំពុងក្លាយជាចំណុចកំណើនថ្មី ។

បើមើលពីវិស័យផលិតកម្មអាចឃើញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានទទួលការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ដែលកំពុងបង្កើតកម្លាំងចលករ”ថ្មី”ជាបន្តបន្ទាប់ ។ ក្នុងខែកក្កដា ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិនលឿនជាងល្បឿនកំណើននៃតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទាំងអស់ចំនួន ៣,៦ ភាគរយ ។

ដោយមកពីសេដ្ឋកិច្ចចិនមានការកើនឡើងយ៉ាងខ្លាំងក្លា បានជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៥ ឱ្យឡើងដល់ ៤,៨ ភាគរយនាពេលថ្មីៗកន្លងទៅនេះ ។ ពេលថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមជ្ឈដ្ឋានពាណិជ្ជកម្មអាមេរិកនៅប្រទេសចិនបានបង្ហាញពីសញ្ញាទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ទីផ្សារចិន គឺ “មិនអាចខ្វះបាន” ។

នាពេលថ្មីៗកន្លងទៅនេះ ភាគីទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមនៃកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុង Stockholm រវាងចិននិងអាមេរិក»ដោយពន្យារពេល ៩០ ថ្ងៃនៃវិធានការពន្ធគយពាក់ព័ន្ធដែលបានផ្អាកព្រមទាំងវិធានការតបតវិញ ដែលបាននាំមកនូវការរំពឹងទុកជាវិជ្ជមានចំពោះការកែលម្អទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។ ទោះបីជាប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ន្តែស្របពេលដែលគោលនយោបាយម៉ាក្រូបន្តដើរតួនាទីនិងរំលេចប្រសិទ្ធភាព សេដ្ឋកិច្ចចិននឹងរក្សាការដំណើរការដោយនឹងនរ ហើយក៏បាននាំមកនូវ”ឥទ្ធិពលវិជ្ជមាន”កាន់តែច្រើនសម្រាប់ពិភពលោកផងដែរ ៕

Written by 

Related posts

Leave a Comment