ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matt Whitaker បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក រំពឹងថា អ៊ុយក្រែន នឹងក្លាយជាកន្លែងដ៏ធំដែលចាំទទួលអាវុធពីបណ្តាប្រទេសអឺរ៉ុប ស្របពេលដែលប្លុកនេះ កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ។

លោក Whitaker បានលើកឡើងថា អ៊ុយក្រែន ជាទីកន្លែងដែលអឺរ៉ុប បញ្ជូនសព្វាវុធគ្រប់ប្រភេទទៅកាន់ទីនោះ ហើយ GDP ប្លុក ក៏ត្រូវបានបង្គើន ៥ ភាគរយ ដោយសារកត្តានេះផងដែរ។
លោក ក៏បានកត់សម្គាល់ថា បន្ថែមពីលើវិស័យការពារជាតិ អ៊ុយក្រែន នឹងត្រូវស្តារសេដ្ឋកិច្ច កសិកម្ម កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងត្រូវការលុយច្រើនហូរចូលជាចម្បងពីអឺរ៉ុប។
គួរបញ្ជាក់ថា ប្លុក EU បានក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បង សម្រាប់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងមក៕

ដោយ៖ ពេជ្រ