​ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)បណ្តាលឱ្យមានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនបរទេស

តាមទិន្នន័យនៃវេទិកាតាមបណ្តាញអ៊ីនធឺណែតឱ្យដឹងថា គិតរហូតដល់ម៉ោង៧ និង៤០នាទី ថ្ងៃទី ១៥ ខែសីហា  បរិមាណសរុបនៃការលក់សំបុត្រភាពយន្ត (បូករួមទាំងការកក់សំបុត្រ)ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៥ (ពីខែមិថុនា ដល់ខែសីហា)បានលើសពី៩២០០លានយាន់ប្រាក់ចិន ។ ក្នុងនោះ ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)ដែលជាខ្សែភាពយន្តស្តីពីសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិន ចាប់ពីបានចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដាមក បរិមាណសរុបនៃការលក់សំបុត្រភាពយន្តបានលើសពី២៤០០លានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីមួយក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ ។

នៅថ្ងៃទី ៦ ខែសីហា តាមម៉ោងក្នុងតំបន់ ពិធីចាក់បញ្ចាំងខ្សែភាពយន្ត «ហាងថតរូបណានជីង»ជាលើកដំបូងនៅអាមេរិកខាងជើងបានធ្វើឡើងនៅរោងភាពយន្តមួយនៃក្រុងវ៉ាស៊ីនតោន ទស្សនិកជនចំនួនជាង២រយនាក់បានចូលរួមពិធីចាក់បញ្ចាំងជាលើកដំបូងលើកនេះ ។ បន្ទាប់ពីបានទស្សនាភាពយន្តនេះ លោក Bill Jones ទស្សនិកជនអាមេរិកនិងជាអ្នកសារព័ត៌មានជាងចាស់បានថ្លែងថា លោកមានការរំភើបយ៉ាងខ្លាំងចំពោះពលីកម្មយ៉ាងធ្ងន់ធ្ងររបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន ពលីកម្មយ៉ាងធ្ងន់ធ្ងររបស់ប្រជាជននិងកងទ័ពនៃប្រទេសចិនធ្វើឱ្យសណ្តាប់ធ្នាប់សន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរកាន់តែមានតម្លៃពន់ពេក៕

Written by 

Related posts

Leave a Comment