លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក។ លោកថា ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកបន្តថា ចិនរីករាយក្នុងការសហការជាមួយកម្ពុជាដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦” ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្លាយជាផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់”។
ការថ្លែងពីជំហរចិនបែបនោះ ក្នុងឱកាសដែលលោករដ្ឋមន្រ្តីក្រសួងការបរទេសចិន វ៉ាង យី ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស៕
H.E. Wang Wenbin, Chinese Ambassador to Cambodia: “China and Cambodia are ironclad friends in an all-weather community with a shared future who always support and help each other.
Supporting Cambodia to maintain political stability, promote economic development, and improve people’s livelihoods, China is willing to work with Cambodia to make good use of the China-Cambodia Intergovernmental Coordination Committee, enrich the “Diamond Hexagon” cooperation framework, and promote the “Industrial Development Corridor” and the “Fish and Rice Corridor” to bring about even more tangible results, so that China-Cambodia cooperation brings even greater benefits to the Cambodian people, and contributes to regional development and prosperity.”
-Foreign Minister H.E. Wang Yi when meeting with Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn

