ជំនួប The Classic Match ចុងសប្ដាហ៍នេះ បឹងកេត ប៉ះភ្នំពេញក្រោន

ជំនួប The Classic Match ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ​រវាង​ បឹងកេត និង ភ្នំពេញ​ក្រោន នឹងធ្វើឡើងនៅវេលាម៉ោង​ ៦ ល្ងាច​ថ្ងៃ​អាទិត្យ ទី១៧ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​​។

សម្រាប់​ប្រវត្តិ​ជួប​គ្នា ១៧ លើក គឺភ្នំពេញ​ក្រោន​ ទទួល​បាន​ជ័យជម្នះ​ច្រើន​ជាង​​ គឺឈ្នះ ១១ លើក ខណៈ បឹងកេត ឈ្នះ ៣ លើក ហើយ​ស្មើ​គ្នា ៣ លើក។ អ្វី​​គួរ​​ឲ្យ​កត់​សំគាល់​ បឹងកេត បានបំបែក​​កំណត់​ត្រា​អាក្រក់​របស់​ខ្លួន​ជា​យូរ​មក​ហើយ​ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-៣ សម្រាប់​ការ​ជួប​គ្នា​ចុង​ក្រោយ​ក្នុង​លីគ​​​ចុង​រដូវ​កាល​មុន។

​សប្តាហ៍​ទី១ ភ្នំពេញ​ក្រោន មិន​ទាន់​បាន​ប្រកួត​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​បាន​ឃើញ​សមត្ថភាព​ហើយ​ពេលយក​ឈ្នះ​យ៉ាង​ធំ​ធេង ៦-០ លើ​ក្រុម​ម្ចាស់​ផ្ទះ​ព្រុយណេ Kasuka។ ចំណែក បឹងកេត វិញ​ ​អ្នក​គាំទ្រ​ក៏​មិន​​ទាន់​បាន​ឃើញ​ដិត​ដល់​ដែរ​នៅ​ពេល​​បានឈ្នះ ២-០ លើ​​ក្រុម ឡាយហ្វ ខេត្តព្រះ​សីហនុ ​៕

Written by 

Related posts

Leave a Comment