យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការបាញ់ប្រហារនៅបរិវេណសាកលវិទ្យាល័យ Emory University Atlanta ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បណ្តាលឲ្យមន្ត្រីម្នាក់រងរបួស។

របាយការណ៍ បានឲ្យដឹងថា ខ្មាន់កាំភ្លើងស្លាប់ភ្លាមៗ តែមិនបញ្ជាក់ថាបាញ់សម្លាប់ខ្លួនឯង ឬយ៉ាងណានោះទេ។
តាមសម្តីនាយកដ្ឋានប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ តែមិនបង្កការគំរាមកំហែងក្នុងបរិវេណសាកល ឬតំបន់ជុំវិញនោះទេ។
ទោះជាយ៉ាងណា មន្ត្រីប៉ូលិសម្នាក់ បានរងរបួសក្នុងការបាញ់ប្រហារនេះ ខណៈព្យាយាមតទល់នឹងខ្មាន់កាំភ្លើង។
ទន្ទឹមនោះ អភិបាលរដ្ឋ Georgia លោក Brian Kemp ក៏បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍នេះ ខណៈជាការបាញ់ប្រហារលើកទី ២ ក្នុងរយៈពេល ១ សប្តាហ៍ នៅរដ្ឋមួយនេះ។
គួរបញ្ជាក់ថា ការបាញ់ប្រហារ កាលពីថ្ងៃពុធ បានសម្លាប់ទាហាន ៥ នាក់ និងរងរបួសនៅឯមូលដ្ឋាន Fort Stewart នៃកងទ័ពសហរដ្ឋអាមេរិក នៅភាគអាគ្នេយ៍រដ្ឋ Georgia ៕

ដោយ៖ ពេជ្រ