អ៊ីស្រាអែល បានច្រានចោលចំពោះការប្រតិកម្មយ៉ាងខ្លាំងពីមេដឹកនាំពិភពលោក បន្ទាប់ពីការប្រកាសរបស់គណៈរដ្ឋមន្ត្រីសន្តិសុខ ជុំវិញការអនុម័តផែនការគ្រប់គ្រងហ្គាហ្សាទាំងស្រុង។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា ប្រទេសដែលថ្កោលទោសអ៊ីស្រាអែល និងគំរាមកំហែងទណ្ឌកម្ម នឹងនាំឱ្យស្ថានការណ៍កាន់តែយានតឹង។
លោក បានបន្ថែមថា សត្រូវតែងតែចង់ឱ្យយើងចុះខ្សោយ និងព្យាយាមព្រួតដៃគ្នាបំបាក់យើង។
ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពង្រីកសង្រ្គាមរបស់ខ្លួននៅតំបន់ហ្គាហ្សា បានបង្កឱ្យមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនរួមទាំងចក្រភពអង់គ្លេស បារាំង និងកាណាដា ហើយជំរុញឱ្យអាល្លឺម៉ង់បញ្ឈប់ការបញ្ជូនសម្ភារៈយោធាទៅកាន់អ៊ីស្រាអែល៕

ដោយ៖ ពេជ្រ