រសៀលនេះ U-20 នារីកម្ពុជា បន្តជួបម្ចាស់ផ្ទះចិន វគ្គជម្រុះពាន ​AFC U-20 Women’s Asian Cup

នៅវេលាម៉ោង២:៣០ រសៀលនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម​២០ឆ្នាំ នឹងបន្តប៉ះក្រុមម្ចាស់ផ្ទះចិន ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់ AFC U-20 Wom​e​n​​’s Asian Cup 2026 Qualifiers កីឡដ្ឋាន Helan Mountain Stadium។ការប្រកួត​នឹង​មិនមានការផ្សាយបន្តផ្ទាល់នោះទេ។

ក្នុងជំនួបលើកទី១ ក្រុម U-20 នារីកម្ពុជា ធ្វើបានល្អឡើយដោយចាញ់លីបង់ ១-០ ខណៈក្រុមម្ចាស់ផ្ទះចិន បានយកឈ្នះលើក្រុមស៊ីរី ដោយលទ្ធផល៦-០។ចំណែកការប្រកួតចុងក្រោយកម្ពុជា ​​ ប៉ះ ក្រុម​នារីស៊ីរី នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ ២០២៥៕

Written by 

Related posts

Leave a Comment