ហុងគ្រី ឲ្យអ៊ុយក្រែនកាត់ចិត្តពីណាតូ ទើបជម្លោះបញ្ចប់

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ទាំងលោកខាងលិច និងក្រុងគៀវ ត្រូវតែយល់ស្របថា អ៊ុយក្រែន នឹងមិនអាចជាសមាជិកអង្គការណាតូនោះទេ ទើបជម្លោះជាមួយរុស្ស៊ី មានលទ្ធភាពបញ្ចប់។ រដ្ឋបាលទីក្រុង Budapest បានអំពាវនាវជារឿយៗលើដំណោះស្រាយការទូត និងបញ្ឈប់ជាបន្ទាន់នូវអរិភាព។

ហុងគ្រី បានប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយលើកហេតុផលថា ទង្វើបែបនេះមានហានិភ័យ អូសទាញអឺរ៉ុបចូលទៅក្នុងសង្រ្គាមពេញលេញជាមួយរុស្ស៊ី។ ចាប់តាំងពីជម្លោះកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរហុងគ្រី បានបដិសេធមិនបញ្ជូនអាវុធទៅក្រុងគៀវ ហើយបន្តឲ្យមានដំណោះស្រាយតាមរយៈការចរចា។

លោក Orban បានលើកឡើងកាលពីចុងសប្ដាហ៍មុន នៅឯពិធីបុណ្យយុវជនមួយនៅ Esztergom ថាសន្តិភាពនឹងមកដល់នៅពេលដែលប្រជាជនអឺរ៉ុបទទួលយកការពិតដែលថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យកងទ័ពណាតូនៅព្រំដែនភាគខាងលិចប្រទេសអ៊ុយក្រែនឡើយ។

វិមានក្រឹមឡាំង បានបញ្ជាក់ម្តងហើយម្តងទៀតថា ការចូលជាសមាជិកណាតូរបស់អ៊ុយក្រែន បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរុស្ស៊ី និងជាមូលហេតុចម្បងនៃជម្លោះកើនឡើង។ យោងតាមទីក្រុងមូស្គូ ការពង្រីករបស់ណាតូទៅកាន់ព្រំដែនរុស្ស៊ី គឺជាបន្ទាត់ក្រហម៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment